CIAC
CIAC
  • សូមស្វាគមន៍
  • 中文
  • ENGLISH
  • ទំព័រដើម
  • អំពីពួកយើង
  • កម្មវិធីផ្សេងៗ
  • ការផ្សព្វផ្សាយ
  • មុខរបរ
  • ទំនាក់ទំនងមកពួកយើង
  • More
    • សូមស្វាគមន៍
    • 中文
    • ENGLISH
    • ទំព័រដើម
    • អំពីពួកយើង
    • កម្មវិធីផ្សេងៗ
    • ការផ្សព្វផ្សាយ
    • មុខរបរ
    • ទំនាក់ទំនងមកពួកយើង
  • សូមស្វាគមន៍
  • 中文
  • ENGLISH
  • ទំព័រដើម
  • អំពីពួកយើង
  • កម្មវិធីផ្សេងៗ
  • ការផ្សព្វផ្សាយ
  • មុខរបរ
  • ទំនាក់ទំនងមកពួកយើង

វិចិត្រសាលនៃរូបភាព

    ចុះឈ្មោះឥឡូវនេះ

    ស្វែងយល់​បន្ថែម​ទៀត

    កម្មវិធីផ្សេងៗ

    កម្មវិធីទាំងអស់របស់ពួកយើងគឺសមស្របតាមអាយុ​ ខណៈពេលដែលយើងយកចិត្តទុកដាក់ជាពិសេសលើការរៀបចំឲ្យកូនៗរបស់លោកអ្នកទទួលបានជោគជ័យនៅក្នុងឆ្នាំសិក្សាបច្ចុប្បន្ននិងអនាគតរបស់ពួកគេ ដោយធ្វើការកំណត់តាមមុខវិជ្ជានីមួយៗសម្រាប់ការអភិវឌ្ឍន៍​ ដូច្នេះកូនៗ​របស់លោកអ្នកអាចដឹងអំពីការសិក្សា​ សង្គម រូបរាងកាយ​និងការយល់ដឹងពីសក្តានុពលរបស់ពួកគេ។ 


    កម្មវិធីរបស់ពួកយើងត្រូវបានរៀបចំឡើងដោយផ្អែកលើទម្លាប់និងកាលវិភាគដើម្បីរក្សាបរិយាកាសប្រកបដោយនិរន្តរភាព សុវត្ថិភាព ការរៀបចំ និងការត្រួតពិនិត្យ។ ទិដ្ឋភាពខ្លីៗប្រចាំថ្ងៃ​ ប្រចាំសប្តាហ៍ និងប្រចាំខែត្រូវបានរៀបចំគ្រោងទុកនិងសម្រាប់ណែនាំដល់សិស្សានុសិស្ស។ ការចាប់ផ្តើមជាមួយថ្ងៃដែលបានរៀបចំរួចនឹងធ្វើឲ្យសិស្សានុសិស្សកាន់តែយល់ដឹងចំពោះការសិក្សា សកម្មភាពអប់រំកាយសម្បទា​ ការអប់រំនិងវិចិត្រសិល្បៈផ្សេងៗដែលត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍជំនាញខាងផ្នែកបញ្ញានិងការយល់ដឹងរបស់កុមារ។ 


      

    ការសិក្សាទាន់ខ្លួនក្មេងគឺជាអនុភាពមួយសម្រាប់ភាពជោគជ័យនាពេលអនាគត

     

    ការស្រាវជ្រាវផ្នែកសរសៃប្រសាទបានបង្ហាញថាឆ្នាំដំបូងនៃជីវិតរបស់កុមារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលរបស់ពួកគេ។ ការអភិវឌ្ឍន៍ផ្លូវចិត្ត​ សង្គម និងរូបរាងកាយរបស់កុមារមានឥទ្ធិពលដោយផ្ទាល់ទៅលើការអភិវឌ្ឍន៍ទូទៅរបស់ពួកគេនិងលើមនុស្សពេញវ័យដែលពួកគេនឹងប្រែក្លាយ។ ស៊ីអាយអេស៊ី (CIAC) ផ្តល់ជូននូវកម្មវិធីជាក់ស្តែងដោយផ្អែកលើគម្រោងសិក្សាដំបូងរបស់កាណាដាសម្រាប់កុមារគ្រប់រូបក្នុងពេលបច្ចុប្បន្ន (ELECT) ដែលស្វែងរកដើម្បីលើកកម្ពស់សុខមាលភាពរបស់កូនលោកអ្នកនាពេលអនាគត។​

     អ៊ីឡិកធ៍​ (ELECT) គឺជាគម្រោងសម្រាប់ការកំណត់កុមារភាពដែលពណ៌នាអំពីរបៀបដែលកុមារតូចៗរៀននិងអភិវឌ្ឍ។ ការរៀបចំនេះត្រូវបានប្រើជាគោលការណ៍ណែនាំសម្រាប់កម្មវិធីសិក្សាស៊ីអាយអេស៊ី (CIAC) និងអនុវត្តតាមគោលការណ៍ 6 យ៉ាង៖​:
     

    1. បទពិសោធន៍វិជ្ជមានក្នុងកុមារភាពបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការរៀនសូត្រ ឥរិយាបថសុខភាព និងសុខុមាលភាពពេញមួយជីវិត។
    2. ភាពជាដៃគូជាមួយគ្រួសារនិងសហគមន៍គឺចាំបាច់។
    3. ការគោរពចំពោះភាពទីទៃ សមធម៌និងការច្របាច់បញ្ជូលគ្នាគឺចាំបាច់ណាស់។
    4. កម្មវិធីដែលបានគ្រោងទុក​និងដោយចេតនាផ្សេងៗគាំទ្រដល់ការរៀនសូត្រ។
    5. ការលេងនិងការស៊ើបអង្កេតគឺជាវិធីសាស្រ្តសិក្សាដែលទាញយកប្រយោជន៍ពីការចង់ដឹង​ ចង់ឃើញនិងភាពអស្ចារ្យរបស់កុមារ។
    6. គ្រូៗដែលមានចំណេះដឹង​ ចេះឆ្លើយតបនិងចេះឆ្លុះបញ្ចាំងគឺចាំបាច់។ 



     សាលាកម្រិតបឋមសិក្សាសម្រាប់សតវត្សទី​21 


     សាលាកម្រិតបឋមសិក្សាស៊ីអាយអេស៊ី (CIAC) គាំទ្រដល់ការរៀនសូត្រដែលប្រកបដោយគុណភាពខ្ពស់ស្របពេលនៃការផ្តល់ឲ្យកុមារនូវឱកាសដើម្បីសិក្សាតាមរបៀបដែលសមស្របបំផុតសម្រាប់ភាពខ្លាំងនិងតម្រូវការរបស់កុមារម្នាក់ៗ។ តាមរយៈកម្មវិធីសិក្សាដែលពាក់ព័ន្ធនេះគឺសមស្របទៅនិងអាយុដែលបានកំណត់ក្នុងកម្មវិធីសិក្សាកម្រិតបឋមដែលត្រូវបានបង្កើតឡើងដើម្បីជួយកុមារគ្រប់រូបឲ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។

     ស៊ីអាយអេស៊ី (CIAC) ទទួលស្គាល់ថាកុមារបច្ចុប្បន្ននិងកុមារនាពេលអនាគតចាំបាច់ត្រូវទទួលបានការអប់រំជាចាំបាច់ដើម្បីបញ្ជូលព័ត៌មាន​ ធ្វើការសំរេចចិត្ត និងប្រាស្រ័យទាក់ទងដោយជោគជ័យនិងដើម្បីសម្រេចបានជោគជ័យក្នុងសង្គមពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជាលទ្ធផលកម្មវិធីនៅស៊ីអាយអេស៊ី (CIAC) ត្រូវបានរៀបចំឡើងដើម្បីឲ្យកុមារចូលរួមជាមួយកម្មវិធីសិក្សាសម្រាប់ការស្វែងយល់និងឆ្លើយតបនឹងអ្វីដែលត្រូវបានបង្រៀន​ របៀបដែលបានបង្រៀន​ និងរបៀបដែលវាអនុវត្តចំពោះពិភពលោកទាំងមូល។ កម្មវិធីសិក្សាទទួលស្គាល់ពីភាពខុសគ្នានៃតម្រូវការរបស់កុមារនិងជួយពួកគេអភិវឌ្ឍចំណេះដឹង​ ជំនាញនិងទស្សនវិស័យដែលពួកគេត្រូវការដើម្បីក្លាយជាពលរដ្ឋដែលមានចំណេះដឹង​ ផលិតភាព យកចិត្តទុកដាក់ ទទួលខុសត្រូវ និងសកម្មនៅក្នុងសហគមន៍របស់ពួកគេនិងនៅលើពិភពលោក។ 


     ភាសា និង អក្ខរកម្ម 


     អក្ខរកម្មគឺមិនត្រឹមជាការអាន ឬការសរសេរប៉ុណ្ណោះទេ ប៉ុន្តែវារួមបន្ថែមទាំងរបៀបដែលយើងប្រាស្រ័យទាក់ទងនៅក្នុងសង្គមផងដែរ។ វាក៏និយាយអំពីការអនុវត្តក្នុងសង្គមនិងទំនាក់ទំនងចំណេះដឹង​ ភាសា និង វប្បធម៌ផងដែរ។
     

    ការអភិវឌ្ឍន៍អក្ខរកម្មស្ថិតនៅក្នុងបេះដូងនៃកម្មវិធីសិក្សាភាសារបស់ស៊ីអាយអេស៊ី (CIAC) ដែលផ្តោតសំខាន់លើការបង្រៀន​​ ចំណេះដឹងនិងជំនាញក្នុងការស្តាប់និងការនិយាយ ការអាន ការសរសេរ និងការមើល និងការតំណាង។

     ភាសាគឺជាមូលដ្ឋាននៃអត្តសញ្ញាណ​ និងវប្បធម៌។ ស៊ីអាយអេស៊ី (CIAC) ជួយសិស្សានុសិស្សឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លួនពួកគេនិងអ្នកដទៃ​ និងជុំវិញពិភពលោកនៅពេលពួកគេអាននិងឆ្លើយតបទៅនឹងអក្សរសាស្ត្រដែលមានភាពផ្សេងគ្នា។ នៅស៊ីអាយអេស៊ី​ (CIAC) ការអភិវឌ្ឍន៍ភាសាគឺផ្តោតលើបញ្ញា​ សង្គមនិងការលូតលាស់ផ្នែកអារម្មណ៍របស់សិស្សានុសិស្ស។ នៅពេលសិស្សានុសិស្សរៀនប្រើភាសា​ ពួកគេធ្វើច្រើនជាងជំនាញមូលដ្ឋានទៅទៀត។ ពួកគេរៀនឲ្យតម្លៃលើអំណាចនៃភាសានិងប្រើវាប្រកបដោយទំនួលខុសត្រូវ។ ពួកគេរៀនបង្ហាញពីអារម្មណ៍និងយោបល់ដោយការគោរពនិងអាកប្បកិរិយាដ៏វៃឆ្លាតនិងនៅពេលពួកគេធំឡើង​ដើម្បីគាំទ្រគំនិតរបស់ពួកគេជាមួយនឹងការស្រាវជ្រាវនិងភស្តុតាងផ្សេងៗ។

     សិស្សានុសិស្សស៊ីអាយអេស៊ី (CIAC) ជាអ្នកជោគជ័យក្នុងការសិក្សាភាសា:

      

    • ស្វែងយល់ពីការរៀនភាសា គឺជាដំណើរការចាំបាច់មួយដ៏សំខាន់នឹងធ្វើអោយជីវិតរបស់គេកាន់តែប្រសើរឡើង;
    • ទំនាក់ទំនង៖មានន័យថាការអាន​ ការស្តាប់ ការនិយាយ ការសរសេរ ការវិភាគ និងការសំយោគប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងភាពជឿជាក់;
    • បង្កើតឲ្យទំនាក់ទំនងមានអត្ថន័យរវាងខ្លួនឯងចំពោះអ្វីដែលពួកគេបានអាននិងពិភពដែលនៅជុំវិញពួកគេ;
    • អភិវឌ្ឍផ្នត់គំនិតនិងសេចក្តីលំអៀង;
    • ប្រើភាសាសម្រាប់អន្តរកម្មនិងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនិងសហគមន៍​ ដើម្បីការលូតលាស់សម្រាប់ខ្លួននិងក្នុងនាមជាពលរដ្ឋនៅលើពិភពលោក។ 


     ភាសាកំណើត 

      

    កម្មវិធីភាសាកំណើតនៅស៊ីអាយអេស៊ី (CIAC) ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវកម្មវិធីសិក្សាលក្ខណៈសកម្មមួយ។ វាត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីផ្តល់ជូន៖:

      

    • ការយល់ដឹងអំពីភាសាកំណើតរបស់គូម៉ា (Kumar) មានសារៈសំខាន់សម្រាប់ការថែរក្សាវប្បធម៌នៃប្រទេសកម្ពុជានិងការអនុវត្តន៍សង្គម;
    • ការយល់ដឹងជាទូទៅអំពីធម្មជាតិនិងមុខងារនៃភាសាដែលនឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍជំនាញភាសាកំណើតគូម៉ា (Kumar Native Language); និង
    • មូលដ្ឋានគ្រឹះនៃចំណេះដឹងនិងជំនាញភាសាជាភាសាកំណើតគូម៉ា (Kumar Native Language) ដែលអាចឲ្យសិស្សានុសិស្សមានទំនាក់ទំនងជាភាសាកំណើតរបស់ពួកគេ។ 


     គោលដៅចុងក្រោយនៃកម្មវិធីភាសាដើមកំណើតគឺដើម្បីជំរុញសិស្សានុសិស្សឲ្យមានមោទនភាពចំពោះភាសាដូនតារបស់ពួកគេនិងជំរុញពួកគេឲ្យប្រើវាដើម្បីទំនាក់ទំនងជាភាសានៃការរស់នៅដែលជាផ្នែកមួយនៃវប្បធម៌របស់ពួកគេ។​ 


     ភាសាទីពីរ 


     សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាទីពីរដូចជាភាសាអង់គ្លេសគឺជាជំនាញដ៏មានតម្លៃ។ ការស្រាវជ្រាវបញ្ជាក់ថាចំណេះដឹងភាសាទីពីរនឹងជួយពង្រឹងជំនាញភាសាទីមួយ ហើយជាទូទៅវាជួយបង្កើនជំនាញវែកញែកនិងដោះស្រាយបញ្ហាបន្ថែមលើជំនាញគិតដ៏វៃឆ្លាត​។

     កម្មវិធីភាសាទីពីរនៅស៊ីអាយអេស៊ី (CIAC) ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវកម្មវិធីសិក្សាដែលជួយសិស្សមិនត្រឹមតែពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាផ្សេងគ្នាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពរបស់ពួកគេក្នុងការស្វែងយល់និងគោរពវប្បធម៌ដទៃទៀតផងដែរ។ តាមវិធីនេះវាបានរៀបចំសិស្សានុសិស្សឲ្យចូលរួមកាន់តែមានប្រសិទ្ធិភាពនៅក្នុងកន្លែងធ្វើការនិងក្នុងសេដ្ឋកិច្ចពិភពលោកនិងផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ខុសៗគ្នានៅក្នុងអាជីពមួយចំនួនទាំងនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ។ 


     គណិតវិទ្យា 


     គណិតវិទ្យាគឺជាឧបករណ៍សិក្សាដ៏មានឥទ្ធិពល។ នៅពេលសិស្សានុសិស្សយល់ពីទំនាក់ទំនងរវាងគំនិតគណិតវិទ្យានិងជីវិតប្រចាំថ្ងៃ​ ពួកគេអភិវឌ្ឍចំណេះដឹងនិងជំនាញក្នុងការប្រើប្រាស់គណិតវិទ្យានៅក្នុងកម្មវិធីសិក្សាផ្សេងទៀតរួមមានវិទ្យាសាស្ត្រ តន្ត្រី និងភាសា។ 


    កម្មវិធីសិក្សាគណិតវិទ្យារបស់ស៊ីអាយអេស៊ី (CIAC) ត្រូវបានរៀបចំឡើងដើម្បីបង្កើតភាពបត់បែនក្នុងការឆ្លើយតបទៅនឹងភាពផ្សេងៗគ្នាដែលមានក្នុងចំណោមសិស្សានុសិស្ស។ ផ្អែកលើជំនឿ សិស្សានុសិស្សទាំងអស់អាចសិក្សាគណិតវិទ្យាដើម្បីទទួលបានឱកាសផ្សេងៗផងដែរ។ វាគាំទ្រដោយសមធម៌ក្នុងការលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សិស្សានុសិស្សទាំងអស់ខណៈពេលដែលដឹងថាសិស្សម្នាក់ៗមានរបៀបរៀនគណិតវិទ្យាខុសៗគ្នានិងកំណត់ការរំពឹងទុកដែលត្រូវនឹងបែបផែននៃការរៀនសូត្ររបស់សិស្សម្នាក់ៗ។ 


    កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដើម្បីជួយសិស្សានុសិស្សក្នុងការកសាងមូលដ្ឋានគ្រឹះនៃមុខវិជ្ជាគណិតវិទ្យាដោយផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការស៊ើបអង្កេតលើគំនិតនិងប្រាជ្ញាតាមរយៈការដោះស្រាយបញ្ហា។ កម្មវិធីសិក្សាគណិតវិទ្យាស៊ីអាយអេស៊ី (CIAC) ផ្តល់ជូននូវដំណើរការគណិតវិទ្យាចំនួន 7 រួមមានការដោះស្រាយបញ្ហា ការវែកញែក និងការបង្ហាញ ការឆ្លុះបញ្ចាំង ការជ្រើសរើសឧបករណ៍ និងយុទ្ធសាស្ត្រ គណនា ការតភ្ជាប់តំណាង និងទំនាក់ទំនង។ 

      

    ស៊ីអាយអេស៊ី (CIAC) ទទួលស្គាល់ពីអត្ថប្រយោជន៍ដែលបច្ចេកវិទ្យាបច្ចុប្បន្នអាចនាំមកនូវការរៀនសូត្រនិងការអនុវត្តគណិតវិទ្យា។ ដូច្នេះកម្មវិធីសិក្សារបស់យើងរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របដើម្បីជួយសិស្សានុសិស្សឲ្យចេះជំនាញនព្វន្ធដ៏សំខាន់។


     សង្គម និង បច្ចេកទេស 


      

    ក្នុងអំឡុងសតវត្សទី 20 និងដើមសតវត្សរ៍ទី 21 វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងនៅក្នុងជីវិតរបស់ប្រជាជននៅលើពិភពលោក។ វានៅតែដំណើរការ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគាំទ្រយ៉ាងច្រើននូវរាល់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងរួមមានទឹកស្អាត អាហារ និងកន្លែងដែលយើងរស់នៅ និងធ្វើការ។ ឥទ្ធិពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមកលើជីវិតរបស់យើងនឹងបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាលទ្ធផលការអប់រំផ្នែកវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យាបានក្លាយជាគោលដៅសំខាន់បំផុតមួយនៅទូទាំងពិភពលោក។

     ការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់សំភារៈ​ ឧបករណ៍ និងដំណើរការសំរាប់ដោះស្រាយបញ្ហារបស់មនុស្សនឹងជួយបំពេញសេចក្តីត្រូវការនិងសេចក្តីប្រាថ្នារបស់មនុស្ស។ ផលិតផលបច្ចេកវិទ្យាជាច្រើនជួយមនុស្សឲ្យសម្រេចកិច្ចការដែលពិបាក​ ឬមិនអាចទៅរួច។

     វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។ វិទ្យាសាស្ត្រច្រើនតែប្រើឧបករណ៍និងដំណើរការដែលបង្កើតដោយបច្ចេកវិទ្យា​ ហើយផ្ទុយទៅវិញបច្ចេកវិទ្យាច្រើនតែប្រើគោលការណ៍ច្បាប់ ទ្រឹស្តី និងដំណើរការដែលបង្កើតដោយវិទ្យាសាស្ត្រ។

     តាមរយៈកម្មវិធីសិក្សាដ៏ទូលំទូលាយមួយនេះ​​ គោលដៅចំបងនៃកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ស៊ីអាយអេស៊ី (CIAC) គឺដើម្បីជួយសិស្សានុសិស្សឲ្យយល់អំពីទំនាក់ទំនងរវាងធម្មជាតិនិងពិភពលោកដែលបានបង្កើតឡើងដោយមនុស្ស។ កម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស៊ីអាយអេស៊ី (CIAC) ជួយសិស្សានុសិស្សឲ្យអភិវឌ្ឍជំនាញនិងចំណេះដឹងដែលពួកគេត្រូវការដើម្បីភ្ជាប់ទៅនឹងធម្មជាតិប្រកបដោយទំនួលខុសត្រូវនិងផ្អែកលើគោលដៅបីដូចខាងក្រោម៖:

      

    • ដើម្បីផ្សាភ្ជាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅនឹងសង្គមនិងបរិស្ថាន;
    • ដើម្បីអភិវឌ្ឍជំនាញ យុទ្ធសាស្រ្ត និងទំលាប់នៃផ្លូវចិត្តដែលត្រូវការសំរាប់ការស៊ើបអង្កេតវិទ្យាសាស្ត្រ និងការដោះស្រាយបញ្ហាផ្នែកបច្ចេកវិទ្យា; និង
    • ដើម្បីយល់ពីគោលគំនិតជាមូលដ្ឋាននៃវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា 


     សិក្សាសង្គម ប្រវត្តិវិទ្យា និង ភូមិវិទ្យា 


     សិក្សាសង្គម ប្រវត្តិវិទ្យា និងភូមិវិទ្យាផ្តល់ឲ្យកុមារនូវការស្គាល់អត្តសញ្ញាណ​ ពេលវេលានិងទីកន្លែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្សអនុវត្តតាមគំនិតនៃការគិតប្រកបដោយរចនាសម្ព័ន្ធក្នុងការស្គាល់និងវាយតម្លៃព័ត៌មានដើម្បីធ្វើការវិនិច្ឆ័យជាក់ស្តែង​ ការបង្កើតទំនាក់ទំនង​ និងសហប្រតិបត្តិការនៅក្នុងកន្លែងធ្វើការរបស់ពួកគេនាពេលអនាគត ហើយបច្ចេកវិទ្យាជាឧបករណ៍ដើម្បីប្រមូល និងវិភាគព័ត៌មានសម្រាប់ការដោះស្រាយបញ្ហានិងទំនាក់ទំនង។ 


     កម្មវិធីសិក្សាផ្នែកសិក្សាសង្គមនៅស៊ីអាយអេស៊ី (CIAC) ជួយសិស្សានុសិស្សឲ្យមានការយល់ដឹងអំពីអត្តសញ្ញាណ៖ តើពួកគេជានរណា​ តើពួកគេមកពីណា អ្វីខ្លះដែលជារបស់ពួកគេនិងរបៀបដែលពួកគេចូលរួមក្នុងសង្គមដែលពួកគេរស់នៅ។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដើម្បីធានាថាសិស្សានុសិស្សប្រើប្រាស់គោលគំនិតនៃសិក្សាសង្គមឲ្យសមស្របនឹងថ្នាក់របស់ពួកគេ។ សិស្សានុសិស្សនឹងខិតខំឆ្ពោះទៅរកការអភិវឌ្ឍន៍៖:

      

    •  ការយល់ដឹងអំពីភាពទំនួលខុសត្រូវក្នុងនាមជាពលរដ្ឋម្នាក់;
    •  ការយល់ដឹងអំពីភាពផ្សេងគ្នានៅក្នុងសហគមន៍​​មូលដ្ឋាន ជាតិ និងសហគមន៍ពិភពលោក;
    •  ការយល់ដឹងអំពីការទាក់ទងគ្នារវាងសហគមន៍ធម្មជាតិនិងសហគមន៍មនុស្ស;
    • មូលដ្ឋានគ្រឹះសម្រាប់ការសិក្សានាពេលអនាគតក្នុងភូមិវិទ្យា​ ប្រវត្តិវិទ្យា សេដ្ឋកិច្ច ច្បាប់ និងនយោបាយ។ 


     កម្មវិធីសិក្សាប្រវត្តិសាស្រ្តនៅស៊ីអាយអេស៊ី (CIAC) ជួយសិស្សានុសិស្សឲ្យមានការយល់ដឹងអំពីពេលវេលា៖ តើយើងជានរណា, នរណាបានមកមុនយើង, ហើយហេតុអ្វីយើងយកចិត្តទុកដាក់។ កម្មវិធីសិក្សានេះគឺត្រូវបានរៀបចំឡើងតាមអាយុ​ និងកម្រិតថ្នាក់ដែលសមស្របបំផុត។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដើម្បីធានាថាសិស្សានុសិស្សប្រើប្រាស់គោលគំនិតនៃសិក្សាពីសង្គមឲ្យសមស្របនឹងថ្នាក់របស់ពួកគេ។ សិស្សានុសិស្សទាំងអស់នឹងខិតខំឆ្ពោះទៅរកការអភិវឌ្ឍន៍៖:

      

    • ការយល់ដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ (សង្គមដែលបានរស់នៅមុនពួកគេ) និងការវិវឌ្ឍន៍ដែលបានកើតឡើងក្នុងពេលវេលាមួយ
    • របៀបដែលមនុស្សមកពីក្រុមផ្សេងគ្នាបានធ្វើអន្តរកម្មនិងរបៀបដែលពួកគេបានផ្លាស់ប្តូរទៅតាមពេលវេលា។
    • ជំនាញអក្ខរកម្មប្រវត្តិសាស្ត្រតាមរយៈការវិភាគនិងបកស្រាយពីភស្តុតាងតាមប្រភពកម្រិតបឋមនិងមធ្យម។ 


    កម្មវិធីសិក្សាមុខវិជ្ជាភូមិវិទ្យានៅស៊ីអាយអេស៊ី (CIAC) ជួយសិស្សឱ្យមានការយល់ដឹងអំពីទីកន្លែង៖ តើទីកន្លែងណា ហេតុអ្វីនៅទីនោះ​ ហើយហេតុអ្វីយើងយកចិត្តទុកដាក់។ កម្មវិធីសិក្សានេះគឺត្រូវបានរៀបចំតាមអាយុនិងកម្រិតថ្នាក់ដ៏សមស្របផងដែរ។ សិស្សានុសិស្សនឹងខិតខំឆ្ពោះទៅរកការអភិវឌ្ឍន៍៖ :

      

    • ការយល់ដឹងអំពីចរិតលក្ខណៈនិងភាពចម្រុះនៃសហគមន៍ធម្មជាតិនិងបរិស្ថានមនុស្ស​ និងសហគមន៍នានាក្នុងកម្រិតមូលដ្ឋានមួយទៅសកលលោក;
    • ស្វែងយល់អំពីការភ្ជាប់ទំនាក់ទំនងរវាងបរិស្ថានធម្មជាតិ មនុស្ស និងសហគមន៍;
    • ជំនាញក្នុងការប្រើប្រាស់ប្រភេទផ្សេងៗគ្នានៃផែនទី, ភូហ្គោល​​ និងក្រាហ្វិច;
    • ការកោតសរសើរ និងការគោរពទាំងបរិស្ថានធម្មជាតិ មនុស្សនិងសហគមន៍ព្រមទាំងការទទួលខុសត្រូវចំពោះផែនដី។


     វិចិត្រសិល្ប 


     ដើម្បីដឹងថាកុមារផ្សាភ្ជាប់ខ្លួនក្នុងសកម្មភាពសិល្បៈទាំងស្រុងគឺត្រូវជំរុញខួរក្បាលពួកគាត់អោយធ្វើការតាមរយៈសិល្បៈនិងអារម្មណ៍ដែលបង្ហាញមកក្រៅ​ ការបង្កើតអារម្មណ៍​​ និងធ្វើជាតំណាងឲ្យអ្វីផ្សេងទៀតដែលចាំបាច់។

     កម្មវិធីសិល្បៈរបស់ស៊ីអាយអេស៊ី (CIAC) ទទួលស្គាល់ថាការអប់រំផ្នែកសិល្បៈមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនិងសុខុមាលភាពបញ្ញា​​ សង្គម រាងកាយ និងអារម្មណ៍របស់សិស្សានុសិស្ស។ ការចូលរួមក្នុងសិល្បៈមានដូចជា​​ របាំ ល្ខោន តន្រ្តី និងចក្ខុវិស័យសិល្បៈដែលមានតួនាទីសំខាន់ក្នុងការជួយសិស្សានុសិស្សឲ្យសម្រេចបាននូវសក្តានុពលរបស់ពួកគេ និងចូលរួមយ៉ាងពេញលេញនៅក្នុងសហគមន៍និងសង្គមទាំងមូល។ កម្មវិធីសិក្សាផ្នែកសិល្បៈនៅស៊ីអាយអេស៊ី (CIAC) ផ្តល់ជូននិស្សិតនូវបទពិសោធន៍សិល្បៈនិងរៀនតាមរបៀបផ្សេងៗគ្នា។ ហេតុដូច្នេះហើយកុមារនឹងមានឱកាសគិត​និងមានអារម្មណ៍​ នៅពេលពួកគេស្វែងរកដោះស្រាយបញ្ហា បញ្ចេញមតិ បកស្រាយនិងវាយតម្លៃលើដំណើរការ​និងលទ្ធផល។

     កម្មវិធីសិល្បៈរបស់ស៊ីអាយអេស៊ី (CIAC) ផ្តល់នូវយានធម្មជាតិមួយដែលសិស្សានុសិស្សអាចស្វែងយល់និងបង្ហាញពីការអភិវឌ្ឍ​​ ការលើកទឹកចិត្តខ្លួនឯងនិងទំនុកចិត្ត ការស្រមើលស្រមៃ និងការច្នៃប្រឌិត។ ការសិក្សាអំពីសិល្បៈនៅស៊ីអាយអេស៊ី (CIAC) ក៏ផ្តល់ឱកាសដល់សិស្សានុសិស្សយល់ដឹងពីភាពខុសគ្នារវាង ការបង្រៀន​​ និងបរិយាកាសនៃការរៀនសូត្រផងដែរ។  


     ការអប់រំ​សុខភាព និង ​រូបរាងកាយ 


     កម្មវិធីអប់រំសុខភាព​និងរូបរាងកាយនៅស៊ីអាយអេស៊ី(CIAC) ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវវិធីដោះស្រាយឲ្យមានតុល្យភាព។ កម្មវិធីសិក្សានេះមិនត្រឹមតែផ្តល់ឱកាសដល់សិស្សានុសិស្សដើម្បីអភិវឌ្ឍការយល់ដឹងអំពីអ្វីដែលពួកគេត្រូវការដើម្បីធ្វើការប្តេជ្ញាចិត្តក្នុងការរស់នៅប្រកបដោយសុខភាពនិងសកម្មពេញមួយជីវិតប៉ុណ្ណោះទេ​​ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញនៃសង្គម​ និងសុខុមាលភាពផ្លូវចិត្តទៀតផង។ 


    ការស្រាវជ្រាវបានបង្ហាញពីការផ្សាភ្ជាប់គ្នារវាងការកើនឡើងនៃកម្រិតសកម្មភាពរូបរាងកាយ​ និងសមិទ្ធិផលនៃការសិក្សា ការផ្តោតអារម្មណ៍​ ឥរិយាបថក្នុងថ្នាក់ និងផ្តោតអារម្មណ៍លើការសិក្សានឹងធ្វើ​អោយ​ទទួលបានផលកាន់តែប្រសើរ។ អត្ថប្រយោជន៍ផ្សេងទៀតរួមមានការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពផ្លូវចិត្ត​ សមត្ថភាពរាងកាយ គំនិតខ្លួនឯង និងសមត្ថភាពក្នុងការដោះស្រាយភាពតានតឹង។ នៅក្នុងកម្មវិធីអប់រំសុខភាពនិងរូបរាងកាយរបស់ស៊ីអាយអេស៊ី (CIAC) សិស្សានុសិស្សនឹងរៀនជំនាញដែលត្រូវការដើម្បីទទួលបានជោគជ័យក្នុងជីវិតជាពលរដ្ឋសកម្មនិងមានទំនួលខុសត្រូវសង្គម។  


    ដើម្បីរក្សាតុល្យភាពនេះ កម្មវិធីសិក្សារបស់ស៊ីអាយអេស៊ី (CIAC) គឺពឹងផ្អែកទៅលើគោលការណ៍ដូចខាងក្រោម៖:

      

    • សុវត្ថិភាពរូបរាងកាយនិងអារម្មណ៍គឺចាំបាច់សម្រាប់ការរៀនសូត្រដែលប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំសុខភាពនិងរូបរាងកាយ។
    • វិធីសាស្រ្តរួមគ្នារវាងសាលារៀននិងឪពុកម្តាយអាចធ្វើអោយកម្មវិធីសុខភាពនិងការអប់រំសុខភាពមានប្រសិទ្ធភាពបំផុត។
    • សកម្មភាពនៃរូបរាងកាយគឺជាធាតុសំខាន់សម្រាប់ការរៀនសូត្ររបស់សិស្សានុសិស្ស។


     ការរួមបញ្ចូលគ្នាដែលមានតុល្យភាពនិងភ្ជាប់ទៅនឹងកម្មវិធីសិក្សាជីវិតពិតក្នុងការអប់រំសុខភាពនិងរូបរាងកាយគឺចាំបាច់បំផុតសម្រាប់ការសិក្សា។

    ស៊ីអាយអេស៊ី (CIAC)

    អាគារលេខ #9 ផ្លូវ 466 ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ កម្ពុជា

    023 223 783 (ខ្មែរ) 011 223 783 (អង់គ្លេស)

     រក្សាសិទ្ធទាំងអស់ដោយ​ស៊ីអាយអេស៊ី​ (CIAC) ឆ្នាំ 2019។