CIAC
CIAC
  • សូមស្វាគមន៍
  • 中文
  • ENGLISH
  • ទំព័រដើម
  • អំពីពួកយើង
  • កម្មវិធីផ្សេងៗ
  • ការផ្សព្វផ្សាយ
  • មុខរបរ
  • ទំនាក់ទំនងមកពួកយើង
  • More
    • សូមស្វាគមន៍
    • 中文
    • ENGLISH
    • ទំព័រដើម
    • អំពីពួកយើង
    • កម្មវិធីផ្សេងៗ
    • ការផ្សព្វផ្សាយ
    • មុខរបរ
    • ទំនាក់ទំនងមកពួកយើង
  • សូមស្វាគមន៍
  • 中文
  • ENGLISH
  • ទំព័រដើម
  • អំពីពួកយើង
  • កម្មវិធីផ្សេងៗ
  • ការផ្សព្វផ្សាយ
  • មុខរបរ
  • ទំនាក់ទំនងមកពួកយើង

វិចិត្រសាលនៃរូបភាព

    ចុះឈ្មោះឥឡូវនេះ

    ស្វែងយល់​បន្ថែម​ទៀត

    អំពីពួកយើង

    ពួកយើងជានរណា

    ស៊ីអាយអេស៊ី (CIAC) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធអន្តរជាតិនៃប្រតិបត្តិការកាណាដាហៅថាអេហ្វអេអែមស៊ី។.  ការយកចិត្តទុកដាក់របស់ពួកយើងផ្តោតលើការផ្តល់នូវបទពិសោធន៍នៃការអប់រំដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់សិស្សានុសិស្ស​ និងជួយពួកគេក្នុងការកសាងគម្រោងដ៏រឹងមាំមួយដែលត្រូវប្រើនៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ។ ស៊ីអាយអេស៊ី (CIAC) គឺជាអ្នកផ្តល់សេវាកម្មអប់រំឈានមុខគេដល់ក្រុមគ្រួសារនៅក្នុងសហគមន៍​ និងជាមោទនភាពមួយដែលបានក្លាយជាផ្នែកមួយនៃប្រព័ន្ធអប់រំនាពេលបច្ចុប្បន្ននេះ។​ 

    អ្វីដែលពួកយើងធ្វើ

      ការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពរបស់កុមារនិងសិស្សានុសិស្សទាំងអស់ រួមបន្ថែមទាំងការធ្វើឲ្យពួកគេអាចឈានដល់សក្តានុពលពេញលេញ គឺជាចំណុចអាទិភាពសម្រាប់ស៊ីអាយអេស៊ី (CIAC) ។ យើងរក្សាតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសុខុមាលភាពរបស់កុមារតាមរយៈការបង្កើត​ ការជុំរុញនិងការទ្រទ្រង់បរិយាកាសរៀនសូត្រមួយដែលមានសុខភាព​ ការយកចិត្តទុកដាក់ សុវត្ថិភាព ការរាប់បញ្ចូល និង ការទទួលយក។


     យើងក៏ឲ្យតម្លៃទៅលើចំណង់ចំណូលចិត្តរបស់សិស្សានុសិស្សក្នុងការរៀនសូត្រនិងការចាប់អារម្មណ៍​ ព្រមទាំងទំនាក់ទំនងរបស់ពួកគេចំពោះបរិស្ថានផងដែរ។ យើងខិតខំផ្តល់កម្មវិធីសិក្សាដែលបង្កើតឡើងដើម្បីជំរុញ​ លើកទឹកចិត្ត និង យកចិត្តទុកដាក់ចំពោះតម្រូវការរបស់កូនៗ​លោកអ្នកក្នុងបរិយាកាសអប់រំប្រកបដោយភាពកក់ក្តៅ​ សន្តិសុខ និងសេចក្តីស្រឡាញ់។ បរិយាកាសនៃការរៀនសូត្រប្រភេទនេះនឹងមិនត្រឹមតែជួយដល់ការយល់ដឹងខាងផ្នែកផ្លូវចិត្តសង្គម​ និងការអភិវឌ្ឍន៍រាងកាយរបស់កូនៗលោកអ្នកប៉ុណ្ណោះទេ​ ប៉ុន្តែវារួមបន្ថែមទាំងសុខភាពផ្លូវចិត្ត​ ភាពអត់ធន់និងសុខមាលភាពរបស់កូនលោកអ្នកផងដែរ។ បរិយាកាសនេះនឹងផ្តល់ឲ្យកូនៗលោកអ្នកនូវឱកាសដើម្បីសម្រេចបាននូវការសិក្សាផ្នែកបញ្ញា​ អារម្មណ៍រូបវ័ន្ត ខាងស្មារតីនិងផ្លូវចិត្ត និងសក្តានុពលពេញលេញនៅក្នុងសាលារៀននិងក្នុងជីវិត។ 

    បេសកកម្មរបស់ពួកយើង

     ស៊ីអាយអេស៊ី (CIAC) ជាសាលាឆ្នើមមួយដែលផ្តល់សេវាកម្មអប់រំពិសេសដល់សង្គម។ ពួកយើងជាក្រុមជំនាញដែលមានសេចក្តីថ្លែងការណ៍នៃបេសកកម្មរួមដូចខាងក្រោម៖ 


    “ដើម្បីផ្តល់ឲ្យសិស្សានុសិស្សនូវបរិយាកាសអប់រំដែលមានគុណភាពខ្ពស់ដោយគោរពតាមទស្សនវប្បធម៌រវាងឪពុកម្តាយនិងកូន និងដើម្បីឲ្យសិស្សានុសិស្សអាចអភិវឌ្ឍបញ្ញា រូបរាងកាយ​​​ សង្គម​និងការសិក្សាដើម្បីទទួលបានជោគជ័យក្នុងសង្គមទំនាក់ទំនងនៃគ្រួសារនិងមាគ៌ាអាជីពនាពេលអនាគត។” 


    ដើម្បីបំពេញបេសកកម្មនេះ​ ស៊ីអាយអេស៊ី (CIAC) ផ្តល់ជូននូវ៖ 

      

    • បរិយាកាសវិជ្ជមានដែលជាតម្រូវការពិសេសរបស់សិស្សានុសិស្សម្នាក់ៗសម្រាប់ការទទួលស្គាល់និងយកចិត្តទុកដាក់;
    • ថ្នាក់រៀនដែលត្រូវបានកំណត់តាមក្រុមអាយុនីមួយៗ​​គឺមានសន្តិភាព​ សុវត្ថិភាពនិងភាពស្អាតក្នុងចិត្ត;
    • កម្មវិធីសិក្សាថ្មីៗរបស់កាណាដាសម្រាប់ថ្នាក់រៀននីមួយៗដែលត្រូវបានបង្កើតនិងអនុវត្តដោយក្រុមអ្នកជំនាញ; និង
    • ការរៀបចំ ការជ្រើសរើសបច្ចេកវិទ្យា​​ និងសម្ភារៈសិក្សាធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីបង្កើនការសិក្សារបស់សិស្សានុសិស្ស។

    ទស្សនៈនៃការថែទាំ និង ការណែនាំរបស់ពួកយើង​

      នៅស៊ីអាយអេស៊ី (CIAC)​ យើងជឿជាក់ថាសិស្សានុសិស្សគ្រប់រូបមានសិទ្ធិក្នុងការទទួលបានអារម្មណ៍សុវត្ថិភាព​ សន្តិភាព​ ការកោតសរសើរនិងការគោរព។ គាត់មានសិទ្ធិទទួលបានឱកាសរៀនសូត្រ​ លូតលាស់ និង អភិវឌ្ឍសម្រាប់សក្តានុពលផ្ទាល់ខ្លួនក្នុងបរិយាកាសនៃការផ្តល់ការលើកទឹកចិត្ត​ និងការគាំទ្រ។ 


    ដើម្បីសម្រេចបាននូវទស្សនវិជ្ជារបស់យើង ស៊ីអាយអេស៊ី (CIAC):

      

    • ផ្តល់ជូននូវគំរូឥរិយាបថវិជ្ជមាន;
    • ជួយសិស្សានុសិស្សឲ្យដោះស្រាយបញ្ហាផ្ទាល់ខ្លួននិងទទួលខុសត្រូវចំពោះឥរិយាបទរបស់ពួកគេ;
    • អនុញ្ញាតឲ្យសិស្សានុសិស្សបង្ហាញការគោរពចំពោះខ្លួនឯងនិងអ្នកដទៃ;
    • អនុញ្ញាតិឲ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ដែលមានដែនកំណត់ក្នុងលក្ខណៈវិជ្ជមាន; និង
    • អនុវត្តជាមួយសិស្សានុសិស្សដើម្បីទទួលបានការផ្លាស់ប្តូរទិសដៅប្រកបដោយប្រសិទ្ធភាពរបស់គ្រូ។ 

    គោលបំណង និង គោលដៅរបស់ពួកយើង

     កុមារភាពមានតម្លៃណាស់។ ផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍបុគ្គលិកលក្ខណៈនិងអាកប្បកិរិយាមិនមែនសម្រាប់តែឆ្នាំដំបូងនៃជីវិតរបស់កុមារទេ យើងជឿជាក់ថាឆ្នាំបន្ទាប់ពីឆ្នាំដំបូងក៏បានផ្តល់ចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់កុមារក្នុងសង្គមទំនាក់ទំនងក្នុងគ្រួសារនិងមាគ៌ាអាជីពនាពេលអនាគតដែរ។ 


            កម្មវិធីសិក្សារបស់យើងត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ននិងគិតគូរយ៉ាងលម្អិតដើម្បី៖​ : 

      

    • ជម្រុញសេចក្តីស្រឡាញ់ពេញមួយជីវិតនៃការរៀនសូត្រ;
    • លើកទឹកចិត្តដល់ការរុករក ការស្រាវជ្រាវនិងការច្នៃប្រឌិតតាមរយៈបទពិសោធន៍បើកចំហ។
    • កសាងជំនាញ​ ជួយខ្លួនឯង និងរៀនដោយខ្លួនឯង;
    • លើកកម្ពស់ការចែករំលែកនិងកិច្ចសហប្រតិបត្តិការ;
    • ជំរុញការច្នៃប្រឌិតបញ្ញា;
    • កសាងគម្រោងសិក្សាដ៏រឹងមាំ; និង
    • ជួយសំរួលដល់ការអប់រំប្រកបដោយជោគជ័យក្នុងទំនាក់ទំនងគ្រួសារ​ ផ្លូវសង្គម និង អាជីព។ 

    គ្រូៗពួកយើង​

     ក្មេងៗកំពុងរៀនអភិវឌ្ឍខ្លួនទៅជាអ្នកសិក្សាដែលឯករាជ្យ។ តាមរយៈការផ្តល់ការគាំទ្រ​ គ្រូៗនៅស៊ីអាយអេស៊ី (CIAC) ជួយសម្រួលដល់ការអភិវឌ្ឍន៍ដោយអនុញ្ញាតឲ្យកុមារបង្កើតជំនាញវាយតម្លៃដោយខ្លួនឯង។ ជាមួយនឹងការគាំទ្របែបនេះ កុមាររៀនកំណត់អត្តសញ្ញាណដោយខ្លួនឯងនូវអ្វីដែលពួកគេត្រូវការ​​ ដើម្បីក្លាយខ្លួនជាអ្នកសិក្សាខ្លួនឯង។​ 

      

    ពួកយើងយល់ថាក្នុងនាមជាឪពុកម្តាយសមនឹងទទួលបានអ្វីដែលល្អបំផុត ហើយពួកយើងរក្សាស្តង់ដាររបស់យើងឲ្យខ្ពស់ដើម្បីបំពេញតាមការរំពឹងទុករបស់លោកអ្នកជាមួយក្រុមគ្រូដ៏ជំនាញរបស់ពួកយើង។ គ្រូៗនៅស៊ីអាយអេស៊ី (CIAC) របស់ពួកយើង មានឥរិយាបថផ្លូវចិត្តវិជ្ជមាន​ មានបុគ្គលិកលក្ខណៈច្នៃប្រឌិត​ មានចំណេះដឹងថ្មីៗហើយសំខាន់បំផុតគឺឆ្លើយតបទៅនឹងតម្រូវការរបស់កូនៗលោកអ្នក។​


     គ្រូៗរបស់ពួកយើងមានវិញ្ញាបនប័ត្រអប់រំជាច្រើននិងបំពេញតាមកាតព្វកិច្ចអភិវឌ្ឍន៍ជំនាញផ្សេងៗដើម្បីបន្តការបង្កើនជំនាញនិងចំណេះដឹងរបស់ពួកគេ។​

    Social

    ស៊ីអាយអេស៊ី (CIAC)

    អាគារលេខ #9 ផ្លូវ 466 ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ កម្ពុជា

    023 223 783 (ខ្មែរ) 011 223 783 (អង់គ្លេស)

     រក្សាសិទ្ធទាំងអស់ដោយ​ស៊ីអាយអេស៊ី​ (CIAC) ឆ្នាំ 2019។