យើងគាំទ្រកុមារតូចៗក្នុងការបង្កើតនូវជំរើសជាវិជ្ជមានដែលជួយក្នុងការពង្រឹងសុខភាពផ្ទាល់ខ្លួន រាងកាយ ផ្លូវចិត្ត និង ស្មារតី។
យើងលើកទឹកចិត្តសិស្សានុសិស្សឲ្យចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការរៀនសូត្រខណៈពេលដែលមានការគាំទ្រពួកគេឲ្យក្លាយជាអ្នកសិក្សាដោយឯករាជ្យ។
យើងជួយកុមារតូចៗឲ្យឈានទៅដល់ចំណុចដែលពោរពេញដោយសក្តានុពលនិងអភិវឌ្ឍជំនាញផ្សេងៗជាមូលដ្ឋានដើម្បីទទួលបានជោគជ័យនៅក្នុងមាគ៌ាអាជីពនាពេលអនាគតរបស់ពួកគេ។
សិស្សថ្ងៃនេះ តែថ្ងៃស្អែកនិងក្លាយជាអ្នកដឹកនាំ។
សាលាអន្តរជាតិកាណាដា (ស៊ីអាយអេស៊ី CIAC) ជាសាលាអប់រំដែលមានមូលដ្ឋាននៅប្រទេសកាណាដាដែលផ្តោតលើការគាំទ្រដល់ដំណាក់កាលអភិវឌ្ឍន៍របស់សិស្សានុសិស្សដើម្បីឲ្យពួកគេអាចទទួលបាននូវសក្តានុពលពេញលេញ។ នៅស៊ីអាយអេស៊ី (CIAC) សិស្សានុសិស្សនឹងអភិវឌ្ឍចំណេះដឹងនិងជំនាញដែលត្រូវការដើម្បីបង្កើតគ្រឹះសម្រាប់ទទួលបានជោគជ័យនាពេលអនាគត។ ស៊ីអាយអេស៊ី (CIAC) ផ្តល់ជូននូវកម្មវិធីសិក្សាបែបកាណាដាប្រកបដោយភាពច្នៃប្រឌិតដល់សិស្សានុសិស្សក្នុងការរៀបចំកម្មវិធីសិក្សារបស់ខ្លួនដោយផ្អែកលើតម្រូវការរបស់សិស្សានុសិស្សម្នាក់ៗ។
យើងផ្តល់ជូននូវបទពិសោធន៍និងកម្មវិធីសិក្សាដែលសមស្របទៅតាមអាយុ ក្នុងអំឡុងពេលនៃការថែរក្សា ការផ្តល់ក្តីស្រឡាញ់ និងការអាណិតអាសូរដល់កូនៗរបស់លោកអ្នក។
នាយកសាលារបស់យើងទទួលបានពានរង្វាន់នៃសមិទ្ធផលសម្រាប់ឧត្តមភាពក្នុងការអប់រំកុមារតូចៗពីនាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា។
យើងជួយសិស្សានុសិស្សឲ្យមានទំនាក់ទំនងតាមរយៈភាសាផ្សេងៗគ្នាដែលអាចឲ្យពួកគេចូលរួមនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ផ្សេងៗគ្នានៅក្នុងអាជីពមួយចំនួនទាំងនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ។
គណិតវិទ្យាគឺជាឧបករណ៍សិក្សាដ៏មានឥទ្ធិពល។ នៅពេលសិស្សយល់ពីទំនាក់ទំនងរវាងគណិតវិទ្យានិងជីវិតប្រចាំថ្ងៃ ពួកគេក៏អាចប្រើគណិតវិទ្យានៅក្នុងកម្មវិធីសិក្សាផ្សេងទៀតរួមមានវិទ្យាសាស្ត្រ តន្ត្រី និង ភាសា។
សម្រាប់ជាគោលបំណងសំខាន់បំផុតមួយក្នុងចំណោមគោលបំណងជាច្រើនទៀតនៅទូទាំងពិភពលោក កម្មវិធីនេះជួយឲ្យសិស្សានុសិស្សយល់ពីទំនាក់ទំនងរវាងធម្មជាតិនិងពិភពលោកដែលត្រូវបានបង្កើតឡើងដោយមនុស្ស ការអភិវឌ្ឍជំនាញ និង ចំណេះដឹងដែលពួកគេត្រូវការដើម្បីភ្ជាប់ទៅនឹងធម្មជាតិប្រកបដោយទំនួលខុសត្រូវ។
នៅពេលដែលកុមារចូលប្រឡូកក្នុងសកម្មភាពសិល្បៈទាំងស្រុង ខួរក្បាលរបស់ពួកគេត្រូវបានជំរុញដោយតម្រូវការសិល្បៈនិងអារម្មណ៍ដែលចង់បង្ហាញមកខាងក្រៅ ព្រមទាំងចូលចិត្តបង្កើតអារម្មណ៍ផ្សេងៗនិងអាចធ្វើជាតំណាងនៃអ្វីៗផ្សេងទៀត។
ផ្តល់ឲ្យកុមារនូវការយល់ដឹងអំពីអត្តសញ្ញាណ ពេលវេលា និងទីកន្លែង និង អនុញ្ញាតឲ្យសិស្សានុសិស្សធ្វើតាមគំនិតនៃការគិតដែលមានរចនាសម្ព័ន្ធ។
យើងផ្តល់នូវការអប់រំសុខភាព និង រូបរាងកាយប្រកបដោយតុល្យភាពដើម្បីជួយសិស្សានុសិស្សឲ្យទទួលបានសមិទ្ធិផលក្នុងការសិក្សា ការផ្តោតអារម្មណ៍ អាកប្បកិរិយាក្នុងថ្នាក់និងរៀន ការផ្តោតអារម្មណ៍លើការសិក្សាឲ្យកាន់តែប្រសើរជាងមុន។
ស៊ីអាយអេស៊ី (CIAC)
អាគារលេខ #9 ផ្លូវ 466 ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ កម្ពុជា
023 223 783 (ខ្មែរ) 011 223 783 (អង់គ្លេស)
រក្សាសិទ្ធទាំងអស់ដោយស៊ីអាយអេស៊ី (CIAC) ឆ្នាំ 2019។